ព័ត៌មានជាតិ

គ្រូបង្រៀនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរ…

កោះកុង: នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៥៥នាទីរសៀល កម្លាំងអធិការក្រុងខេមរភូមិន្ទ អនុវត្តដីការរបស់សាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ឯល អ៊ីហ្សារ៉ា (ហៅគ្រូក្តិប) ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ គ្រូបង្រៀន ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ ។

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់