ព័ត៌មានជាតិ

រថយន្តធុនធំបុកគ្នាលាន់ដូចរន្ទះ របួសធ្ងន់ម្នាក់ នៅផ្លូវជាត់លេខ ៤

ព្រះសីហនុ: កាលពីម៉ោងជាង៨ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូ១៩១-១៩២ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា។

រថយន្តធុនធំ ពាក់ស្លាកលេខ ភ្នំពេញ ៣E-២០៨៦ សណ្តោងរ៉ឺម៉កផ្ទុកកុងតឺន័រ ធ្វើដំណើរព្រះសីហនុទៅភ្នំពេញ មកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តធំមួយគ្រឿងទៀត សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ស្ពឺ ៣A-១៥៤៤ បណ្តាលឲ្យអ្នកបើកបរ រថយន្តពាក់ស្លាកលេខកំពង់ស្ពឺ ៣A ១៥៤៤ រងរបួសបាក់ជើង ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់