Post News Media ព័ត៌មានជាតិ រថយន្តធុនធំ២គ...

រថយន្តធុនធំ២គ្រឿងបុកគ្នាឮសូរដូចរន្ទះ នៅខេត្តព្រសីហនុ

ព្រះសីហនុ: នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ វេលាម៉ោង ១១និង៤០ព្រឹក ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦៧-១៦៨ ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-5070 បើកបរដោយឈ្មោះ ប៊ុន ណាន ភេទប្រុស អាយុ២៩ឆ្នាំ មុខបរបរ បើកបរ មានទីលំនៅ ភូមិភ្នំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើបានបុកប៉ះជាមួយ រថ
យន្តម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-2940 ក្នុងទិសដៅបញ្ច្រាស បើកបរដោយឈ្មោះ ញិល ប៉េង ភេទប្រុស អាយុ២៨ឆ្នាំមុខរបរ បើកបរ រស់នៅភូមិទន្សោង ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម(របួសធ្ងន់ជើងឆ្វេង)។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋានស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕