ព័ត៌មានជាតិ

ត្រៀមៗ អ្នកមណ្ឌលគិរី នឹងមានការដាច់ភ្លើង

មណ្ឌលគិរីៈ យោងតាមផេកអគ្គិសនីមណ្ឌលគិរី បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨:០០នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្ទាន់ នៅចំណុចមុខវត្តសែនមនោរម្យ ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការផ្លាស់ប្តូរបង្គោលតង់ស្យុងមធ្យម(MV) មានស្នាមប្រេះខូច មានទីតាំងនៅបង្គោលលេខ១៧៧ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ ត្រង់ស្វូប៉ុស្តិ៍លេខ P១៧-P១៨-P២៤-P៥៩ ភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្រុមការងារបច្ចេកទេស នឹងធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ ទៅតាមជាក់ស្តែង នៅពេលការងារបញ្ចប់៕

មតិយោបល់