ព័ត៌មានជាតិ

ផ្អើលទាំងព្រឹកអគ្គិភ័យឆេះតូបលក់អីវ៉ាន់ នៅខេត្តបាត់ដំបង

បាត់ដំបង: នៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទីព្រឹក ស្ថិតនៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះតូបលក់អីវ៉ាន់ ១ខ្នង ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីឆេះអស់ទាំងស្រុង។

ម្ចាស់ឈ្មោះ ម៉ិត សុភាព ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
-ឆេះតូប ១ខ្នង ទំហំ ៩×៦ម៉ែត្រ(ឆេះទាំងស្រុង)
-ឆេះប្រេងសាំងចំនួន ៥ប៊ីដុង
-សរុបគិតជាប្រាក់អស់ ប្រហែល ១៥,០០០,០០០រៀល (ដប់ប្រាំលានរៀល)។
-ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

មូលហេតុ៖ បណ្តាលមកពីការធ្វេសប្រហែស (បូមប្រេងសាំងដាក់ដប ជិតចង្ក្រាន្តស្ងោពងទា)៕

មតិយោបល់