ព័ត៌មានជាតិ

Ford បើមជ្ឈមណ្ឌល​ស្រាវជ្រាវថ្មី​មួយ ផ្ដោត​សំខាន់​លើ​ប្រព័ន្ធ​គ្រប់គ្រង​លំ​នៅ​ដ្ឋាន ​និង​ប្រព័ន្ធ​សង្គ្រោះ​បន្ទាន់

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បី Ford Motor Co បានបើកមជ្ឈមណ្ឌលស្រាវជ្រាវថ្មីមួយ នៅក្នុងតំបន់ Palo Alto រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក ដើម្បីបង្កើនល្បឿនការអភិវឌ្ឍបច្ចេកវិទ្យា និងការពិសោធន៍ទៅលើ​ផលិតផលមួយ​ចំនួនដែលបានសម្រេច និងកំពុងតែ​ផលិត។

The Ford logo is pictured on the rooftop of Austria's Ford head branch in Vienna

ក្រុមហ៊ុន Ford បានបញ្ជាក់ឲ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវថ្មី នឹងត្រូវប្រគល់ឲ្យលោក Dragos Maciuca អតីតវិស្វករដ៏ល្បីរបស់ Apple ជាអ្នកគ្រប់គ្រង។

មជ្ឈមណ្ឌលស្រាវជ្រាវនេះនឹងផ្តោតលើគម្រោងដូចជាការធ្វើសមាហរណកម្មនៃរថយន្ត Ford សម្រាប់ប្រើជាមួយនឹងកម្មវិធី Nest ដែលជាគោល​សំខាន់ ព្រោះ Ford ចង់ផ្ដោតលើការគ្រប់គ្រងផ្ទះ និងប្រព័ន្ធសង្គ្រោះបន្ទាន់ ខណៈដែលម្ចាស់ផ្ទះកំពុង​បើកបរ​រថយន្ត Ford នៅលើដងផ្លូវ៕

មតិយោបល់