ព័ត៌មានជាតិ

ករណីឃាតកម្មផ្អើលមនុស្សចំនួន៩នាក់រត់បាតជើងសព្រាតទាំងចាស់ទាំងក្មេង នៅខេត្តតាកែវ

តាកែវៈ កាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលទាំងយប់ ដោយជនសង្ស័យម្នាក់យកកាំភ្លើងAK47 ចូលទៅបាញ់ជនរងគ្រោះដល់ក្នុងផ្ទះជាច្រើនគ្រាប់ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ សែម រ៉ាបូរ ហៅឆក ភេទប្រុស អាយុ ២៨ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ធ្លាប់ជាប់ពន្ធនាគារពីបទហិង្សា ទើបតែចេញពីពន្ធនាបាន១ខែ តែប៉ុណ្ណោះ និងធ្លាប់លួចកាំភ្លើងរបស់គេម្តងរួចមកហើយដែរ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

ដំណើររឿង៖ ជនសង្ស័យម្នាក់កាន់កាំភ្លើង AK47 ចូលទៅបាញ់ជនរងគ្រោះដល់ក្នុងផ្ទះ ខណៈពេលដែលមានមនុស្សស្នាក់នៅចំនួន ៩នាក់ ទាំងចាស់ទាំងក្មេងភ័យតក់ស្លុតយ៉ាងខ្លាំង នាំគ្នារត់គេចពីគ្រាប់កាំភ្លើងបាតជើងសព្រាតទាំងកណ្តាលយប់ ផ្លាតគ្រាប់កាំភ្លើងទៅចំទ្វារសង្ក័សី និងបែកកញ្ចក់រថយន្តម៉ាក ហាយឡិនឌ័រ មួយគ្រឿងផងដែរ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ សំណាងណាស់ក្នុងករណីនេះ ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាំភ្លើង AK47 ស្លូកលេខ១៩៦៣ ជារបស់ប៉ុស្តិ៍យាមការពារសន្តិសុខសណ្តាប់ធ្នាប់ផ្សារសំរោងយ៉ោង ដែលទុកនៅក្នុងប៉ុស្តិ៍យកទៅបាញ់ឈ្មោះ សោម ដារ៉ា និងប្រពន្ធឈ្មោះ ឈិន ស្រូយ ដល់ក្នុងផ្ទះលក់ដូររបស់ជនរងគ្រោះជាច្រើនគ្រាប់ តែមិនបណ្តាលឲ្យរងរបួសនោះទេ ព្រោះជនរងគ្រោះរត់គេចពីគ្រាប់កាំភ្លើងទាំងបាតជើងសព្រាត ខ្ទាតផ្លាតទៅចំទ្វារស័ង្កសីបណ្តាលឲ្យធ្លុះជាច្រើនកន្លែង និងបែកកញ្ចក់រថយន្តខាងមុខម៉ាកហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2AL-0411 បណ្តាលឲ្យរងការខូចខាតផងដែរ ។
ក្រោយកើតហេតុជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចស្រុកបាទី ធ្វើការឃាត់ខ្លួន ពីបទប៉ុនប៉ងឃាតកម្ម និងដកហូតបានវត្ថុតាង កាំភ្លើងខាងលើ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត កុំឲ្យជនសង្ស័យរូបនេះរួចខ្លួន ព្រោះប្រទេសមានច្បាប់ មិនមែនចង់យកកាំភ្លើងមកបាញ់អ្នកណាក៏បានតាមចិត្តនោះទេ៕

មតិយោបល់