ព័ត៌មានជាតិ

ពិតជាខ្លាំងមែន!! យករថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ ០៥-៣០៦៤២ ដឹកសុទ្ធតែឈើ

កោះកុង: កាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កងកម្លាំងអន្តាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ល្បាតពេលយប់ក្នុងភូមិសាស្ត្រទីរួមខេត្ត បានប្រទះឃើញរថយន្តសង្ស័យ ១គ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៥-៣០៦៤២ ក៏បានតាមស្កាត់ធ្វើការត្រួតពិនិត្យ តែរថយន្តនោះ បើករត់គេចរហូតបែកកង់ក្រោយទើបឈប់ នៅចំណុចផ្លូវបំបែកបាងកាយ៉ាក ស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកុងកោះ ។

ករណីនេះ ពេលកម្លាំងជំនាញយើង ធ្វើការត្រួតពិនិត្យ នៅក្នុងរថយន្តប្រទះឃើញ មានផ្ទុកឈើរអារជាច្រើនបន្ទះ និងកំណាត់ឈើមូលមួយចំនួន បច្ចុប្បន្ន បានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់