ភ្នំពេញៈ ព្រូឡើងបញ្ឆេះរថយន្តដឹកដីខ្សាច់ម៉ាកទីតាន់ ថយក្រោយទៅកិនម៉ូតូ១ គ្រឿងដែលចតចោល បណ្ដាលឲ្យផ្ទប់ទៅនឹងផ្ទះប្រជាពលរដ្ឋ រងកាខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ៣០១៩ ស្ថិតតាមបណ្តោយផ្លូវរថភ្លើងផ្ទះ គ្មានលេខក្រុម១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
រថយន្តបង្កម៉ាកទីតាន់ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-3846 ព្រូដែលបើកបររថយន្តបង្ក ឈ្មោះ ផា អាយុជាង២០ឆ្នាំ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
ម៉ូតូរងគ្រោះម៉ាកសេ១២៥ស៊េរី ឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1I-3177 ម្ចាស់ឈ្មោះ ជា ចិន្តា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កបានដឹកខ្សាច់មកចាក់ឲ្យគេ ធ្វើផ្ទះនៅក្បែរកន្លែងកើតហេតុ បន្ទាប់ពីចាក់រួចហើយ តៃកុងអ្នកបើក បានថយរថយន្តឈប់ក្បែរនោះ ហើយបានប្រាប់ព្រូថា ស្ទើរភ្លើង នៅឲ្យស្ងៀមរូបគេដើរ ទៅបើកអាប៊ុលឈូសខ្សាច់ ឲ្យចូលក្នុងដីឡូគេ។
ប្រភពបន្តថា ខណៈតៃកុងដើរទៅដល់កន្លែងទុកអាប៊ុល ប្រហែលជិត១០០ម៉ែត្រ ស្រាប់តែព្រូឡើងបញ្ឆេះ ដាក់លេខរយ៉ែថយក្រោយលឿងដូចហោះ ទៅកិនម៉ូតូចតចោលក្រោយរថយន្តផ្ទប់នឹងផ្ទះប្រជាពលរដ្ឋា រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុព្រូបើកទ្វាររថយន្តរត់ គេចខ្លួនបាត់ បន្ទាប់ពីកើតហេតុ មានតំណាងរថយន្ត ចេញមុខមកដោះស្រាយ ជាមួយម្ចាស់ម៉ូតូ និងម្ចាស់ផ្ទះសងសំណងចំនួន៩០០ដុល្លារ ដើម្បីបញ្ចប់រឿង៕




មតិយោបល់