ព័ត៌មានជាតិ

គេចទៅណារួច! មុខសញ្ញាកាច់សោរ.ក យ៉ាងសកម្ម៣នាក់ត្រូវកម្លាំងជំនាញធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបាននៅ…

ភ្នំពេញ: នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ៣ នាក់ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួច (ម៉ូតូ) ចំនួន៣ ករណី និងចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីក្នុងនោះមាន
ករណីទី១ អំពើលួច (ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ លេខតួ-លេខម៉ាស៊ីន ៨៤៥៧២៤៥ ពាក់ស្លាកលេខកណ្តាល១L ១១១៤ ) នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២ និង៣០ នាទី
ជនរងគ្រោះ ឈ្មោះ ចន្ទ ស្រីណាន់ ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស
សម្ភារ:បាត់បង់ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ លេខតួ-លេខម៉ាស៊ីន៨៤៥៧២៤៥ ពាក់ស្លាកលេខ កណ្តាល១L ១១១៤
ករណីទី២លួច (ម៉ូតូម៉ាកហុងដាNBC ពណ៌ខ្មៅ សេរីឆ្នាំ២០១១ លេខតួ៨០០២៤៣៣ ពាក់ស្លាកលេខ ស្វាយរៀង១L៤១៦៣ ) នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២ និង ៣០ នាទី
ជនរងគ្រោះឈ្មោះ សៅ បញ្ញា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស
សម្ភារ:បាត់បង់ម៉ូតូម៉ាកហុងដាNBC ពណ៌ខ្មៅ សេរីឆ្នាំ២០១១ លេខតួ៨០០២៤៣៣ ពាក់ស្លាកលេខ ស្វាយរៀង១L៤១៦៣
ករណីទី៣លួច (ម៉ូតូម៉ាកយ៉ាម៉ាហាអេហ្វហ្សិត១៥៣ ពណ៌ក្រហម លេខតួ ២០០២៦១១ លេខម៉ាស៊ីន ៤០០២៥៤៣ ពាក់ស្លាកលេខ ភ្នំពេញ១CA-៧៤៤៣) នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០១៩វេលាម៉ោង៥និង៣០នាទី
ជនរងគ្រោះ ឈ្មោះ គាត វិច្ឆិកា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះ លេខ២៩ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ
សម្ភារ:បាត់បង់ ម៉ូតូម៉ាកយ៉ាម៉ាហាអេហ្វហ្សិត ១៥៣ ពណ៌ ក្រហម លេខតួ ២០០២៦១១ លេខម៉ាស៊ីន ៤០០២៥៤៣ ពាក់ស្លាកលេខ ភ្នំពេញ១CA-៧៤៤៣
ជនសង្ស័យឃាត់ខ្លួន
១-ឈ្មោះ ប៉ា សារ៉ូ ហៅ ហ្គីល ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ក្រុម៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
-ឃាត់ខ្លួនថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៧ និង២០ នាទី នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុម៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទ២-ឈ្មោះ ពុំ ផល្លី ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអណ្តូង២ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
-ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ១២ និង ០៥ នាទីនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិអណ្តូង២ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
៣-ឈ្មោះ ហៀង សីហា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅបន្ទប់ជួលលេខ៩ ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
-ឃាត់ខ្លួនថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ០០ នាទី នៅចំណុចបន្ទប់ជួលលេខ៩ ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
វត្ថុតាង និងភស្តុតាង ចាប់យក
-ម៉ូតូម៉ាកយ៉ាម៉ាហាអេហ្វហ្សិត១៥៣ ពណ៌ ក្រហម លេខតួ ២០០២៦១១ លេខម៉ាស៊ីន ៤០០២៥៤៣ ពាក់ស្លាកលេខ ពោធិសាត់ ១G ១១៥០ ជារបស់ជនរងគ្រោះឈ្មោះ គាត វិច្ឆិកា (ចាប់យកពីឈ្មោះ ហៀង សីហា)
-ឧបករណ៍ សម្រាប់កឹបលេខម៉ូតូចំនួន ០៣
-សន្ទះកុងទ័រម៉ូតូ ចំនួន ០៣
-តែមម៉ូតូ ចំនួន ០២
-កូនសោរ ដង្កាប់ និងទួលឺវីស មួយចំនួន
-ក្បាំងម៉ូតូចំនួន ០៣ គូ
-ស្តុបម៉ូតូចំនួន ០២
-ម៉ូតូម៉ាកហុងដាផានទុម ពណ៌ ក្រហម លេខតួ ២០០-០០២៥៣៤៥ ពាក់ស្លាកលេខ ក្រចេះ ១B ៥៦១១
-ម៉ូតូម៉ាក CBR ពណ៌ ខ្មៅ លេខតួ ១១០០០១៦៧ ពាក់ស្លាកលេខ ភ្នំពេញ ១CD-៨៨៦១
-ម៉ូតូហុងដាសេ១២៥ អត់អាវ លេខតួ លេខម៉ាស៊ីន ៥២៨៥៤ គ្មានស្លាកលេខ
(ចាប់យកពីឈ្មោះ ពុំ ផល្លី)
-ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ គ្មានលេខតួ-លេខម៉ាស៊ីននិងគ្មានស្លាកលេខ
-ស្លាកលេខម៉ូតូ ភ្នំពេញ ១BF-២១៣៨ ចំនួន ០១ បន្ទះ
-សោរទីបលេខ០៨ រាងអក្សតេ(T) ចំនួន ០១ ដើម
-ដែកគាស់ប្រវែង ៤៨សង់ទីម៉ែត្រ ចំនួន ០១ បន្ទះ
-ញញួរ ដងអ៊ីណុក ប្រវែង ៤១ សង់ទីម៉ែត្រ ចំនួន ០១
-ទួលឺវីស ដងជ័ររូបទង់ជ័យអាមេរិក ចំនួន ០១
-ឧបករណ៍សម្រាប់កឹប ចំនួន ០១
-ចង្អើរម៉ូតូចំនួន ០៤
-គម្របមុខម៉ូតូម៉ាកហុងដា១២៥ ពណ៌ ខ្មៅ ចំនួន ០៤ គម្រប
(ចាប់យកពីឈ្មោះ ប៉ា សារ៉ូ ហៅ ហ្គីល)
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

 

មតិយោបល់