ភ្នំពេញៈ ចេញពីធ្វើការទុកម៉ូតូមុខបន្ទប់ជួលជាន់ទី២ហើយជាប់រវល់មកផឹកស៊ីនៅជាន់ខាងក្រោមរួចឡើងទៅវិញស្រាប់តែម៉ូតូត្រូវចោរលួចបាត់ បង្កឲ្យមានការភ្ញាក់ផ្អើរកាលពីម៉ោង ១១និង៣៥នាទី យប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅបន្ទប់ជួលជាន់ទី២ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ វ៉ាន់ ដន អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុមានស្រុកកំណើតភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែក ខេត្តសៀមរាប។
ប្រភពពីដើមបណ្តឹងបានឲ្យដឹងថាមុនកើតហេតុក្រោយពីត្រឡប់មកពីធ្វើការគាត់បានទុកម៉ូតូរបស់គាត់ម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GX-9480 នៅមុខបន្ទប់ជួលជាន់ទី២ហើយបានមកអង្គុយផឹកស៊ីនៅបន្ទប់មិត្តភក្តិជាន់ផ្ទាល់ដីលុះឈប់ផឹកក៏ឡើងទៅដេកវិញស្រាប់តែឃើញបាត់ម៉ូតូទើបភ្ញាក់ផ្អើលតែម្តង។
ក្រោយកើតហេតុម្ចាស់ម៉ូតូបានត្រឹមមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ៣សុំឱ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវនិងស្វែងរកជនសង្ស័យមកទទួលទោសតាមនីតិវិធីច្បាប់៕
មតិយោបល់