ព័ត៌មានជាតិ

អគ្គិភ័យឆេះរោងរថយន្តមួយកន្លែង នៅខេត្តកំពត

កំពត: នៅវេលាម៉ោង ១ និង៥០នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត មានករណីអគ្គិភ័យឆេះរោងដាក់រថយន្ត មួយកន្លែង ។

សម្ភារ:ខូចខាតរួមមាន៖
-ឆេះរោងរថយន្តមួយខ្នង មានទំហំ ៨ x ១០ម៉ែត្រ
-ឆេះទ្បាន១គ្រឿង ម៉ាក តូយ៉ូតាហិលលុចទាំងស្រុង
-ឆេះកញ្ចុះ១ខ្នងទំហំ ៣x៤ម៉ែត្រ

ម្ចាស់ទីតាំងរងគ្រោះឈ្មោះ មាស រឹម ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ច បានចេញអន្តរាគមន៍ចំនួន ២គ្រឿង របស់ស្នងការខេត្តកំពត ប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្ត ស្មើនឹង ១៥គីម។

ដោយរលត់ទាំងស្រុងនៅវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃដដែល៕

មតិយោបល់