ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តនៅច្រកចូលបុរីប៉េងហួត

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩និង១០០នាទី ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ច្រកចូលបុរីប៉េងហួត ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក CAMRY ពាក់ស្លាកលេខ ភ្នំពេញ 2R-4689 បានបុកជាមួយនិងម៉ូតូម៉ាក KAWASAKI បណ្តាលឲ្យបុរសម្នាក់ដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គោះនៅមន្ទីពេទ្យភ្លាមៗ។

មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់