ព័ត៌មានជាតិ

ខ្នាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់ចូលក្នុងខារ៉ាអូខេប៊ី ហ្គោល ផ្អើលទាំងយប់នៅក្រុងតាខ្មៅ

កណ្តាល: (ព័ត៌មានបឋម) មុននេះបន្តិចសង្ស័យមានករណីផ្ទុះអាវុធជាច្រើនគ្រាប់ ដោយបុរសម្នាក់បានបាញ់ជាច្រើនគ្រាប់ចូលទៅក្នុងខារ៉ាអូខេ ប៊ី ហ្គោល ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ115 សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចបានគេចខ្លួនបាត់ ប្រហែលជាស្រវឹង តែក្នុងករណីខាងលើនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។
មូលហេតុនៃការបាញ់បោះនោះមិនទាន់បានដឹងច្បាស់នៅឡើយទេ ។
ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខជនសង្ស័យហើយ៕

 

មតិយោបល់