ព្រះសីហនុៈ កាលពីវេលាម៉ោងជាង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ជនសង្សយ័ដែលសម្លាប់ក្មេង ២នាក់ នៅជិតវត្តអូរត្រេះស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ រួមនិងស្ត្រីជាប្រពន្ធ បានបញ្ជូនទៅដល់ខេត្តព្រះសីហនុ ។
យោងតាមចម្លើយសារភាពបឋម របស់ជនសង្ស័យជាឃាតកឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ ប្រាប់នគរបាលថា មូលហេតុដែលបណ្ដាលឲ្យរូបគេសម្លាប់ក្មេងទាំងពីរនាក់ នោះមកពីគេស្រវឹងស្រាហើយនិងគ្រឿងញៀន។
ដំណើររឿង៖ មុនពេលកើតហេតុ រូបគេបានទៅទិញគ្រឿងញៀនពីបុរសម្នាក់នៅឆ្នេរអូឈើទាល បន្ទាប់មករូបគេក៏ទៅទិញស្រាថ្នាំ យកទៅអង្គុយផឹកក្នុងបន្ទប់ជួល ក្រោយមកជនសង្ស័យចេញពីក្នុងបន្ទប់ដើរ កាត់មុខផ្ទះរបស់ក្មេងស្រីរងគ្រោះ ហើយឃើញក្មេងស្រីនោះកំពុងតែលេងម្នាក់ឯង ក៏ចូលទៅប្រឡែងលេងជាមួយ ស្រាប់តែមានអារម្មណ៍ផ្លូវភេទ ជាមួយក្មេងស្រីនោះ រូបគេក៏យកខ្នើយមកខ្ទប់មុខក្មេងស្រីរងគ្រោះ ហើយធ្វើសកម្មភាពចាប់រំលោភក្មេងស្រីនោះ រហូតដល់សន្លប់បាត់ស្មារតី ស្របពេលនោះប្អូនប្រុសរបស់ក្មេងស្រីរងគ្រោះ ដើរចូលមកដល់ ដោយខ្លាចបែកការណ៍ ជនសង្ស័យស្ទុះទៅទះកំផ្លៀងក្មេងប្រុសនោះ និងទាត់ធាក់ក្មេងប្រុសរងគ្រោះទៅផ្ទប់នឹងជញ្ជាំង បណ្ដាលឲ្យក្មេងប្រុសស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។
ក្រោយសម្លាប់រួច ជនសង្ស័យរត់ទៅផ្ទះជួលវិញ ហើយបបួលប្រពន្ធរបស់គេរត់ទៅលាក់ខ្លួននៅស្រុកកំណើត រហូតដល់សមត្ថកិច្ច ចាប់ខ្លួនបាននៅថ្ងៃទី២ ខែមិថុនា ២០១៩ ករណីនេះ ក្រុមកម្លាំងជំនាញ កំពុងសាកសួរបន្ថែម និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់