ទីក្រុងម៉ាឌ្រីដ៖យោងតាមប្រភពព័ត៌មាន sportsmole បានចុះផ្សាយថា ខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករ Pedro នឹងចាកចេញពី Barcelona នៅខែមករា ឆ្នាំក្រោយ បើសិនជាគាត់បាត់បង់តំណែង ១១ នាក់ដំបូង នៅប៉ុន្មានខែទៀត ។
បច្ចុប្បន្ននេះខ្សែប្រយុទ្ធរូបនេះ បានចាប់ផ្តើមលេងជាមួយនឹងក្រុម ដោយបានលេង ១១ នាក់ដំបូង ប៉ុន្តែបែរជាយល់ឃើញថា នឹងបាត់បង់តំណែងនៅពេលដែល បម្រាបកីឡាករ Luis Suarez ផុតកំណត់ នៅខែតុលា ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ប្រភពព័ត៌មាន Fichajes បានយល់ឃើញថា កីឡាករ Pedro អាចនឹងទៅលេងឲ្យ Arsenal ឬ ហង្សក្រហម Liverpool បើសិនជារឿងខាងលើកើតមែននោះ ។
បញ្ជាក់ផងដែរថា Pedro បានចូលរួមលេងឲ្យ ពហុកីឡដ្ឋាន Camp Nou របស់ Barcelona នៅឆ្នាំ ២០០៧ ដោយរកគ្រាប់បាល់បាន ៥២ គ្រាប់ ក្នុងចំណោម ១២៣ ប្រកួត ក្នុងក្របខណ្ឌ La Liga អេស្ប៉ាញ ៕
មតិយោបល់