ព័ត៌មានជាតិ

រថយន្តបែនដឹកដី បុកមនុស្សស្លាប់ទៀតហើយ នៅខេត្តសៀមរាប

សៀមរាប: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិ​អារញ្ញ សង្កាត់/ក្រុងសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់ រថយន្តដឹកដីមួយគ្រឿង បានបុកកង់ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់មួយរំពេច។

ភ្លាមៗនោះ អ្នកបើករថយន្តបង្ក បានព្យាយាមបើករត់ តែត្រូវប្រជាពលដ្ឋ នាំគ្នាឃាត់ខ្លួនបាន។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ នៅទីតាំងខាងលើផងដែរ សម្រាប់ព័ត៌មានលម្អិត នឹងផ្សាយពេលក្រោយ៕

មតិយោបល់