ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីម្នាក់ជាជនសង្ស័យពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប: យោងតាមផេករបស់អធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងាថ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៨និង៣០នាទីព្រឹក កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ដោយមានការចូលរួមសហការពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបបទ “រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” នៅចំនុចលំនៅឋានស្ថិតនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជាជនជាតិវៀតណាម៖
-ឈ្មោះ វិន ធីឡង ភេទស្រី ឆ្នាំកំណើត១៩៨៦ ជនជាតិវៀតណាម មុខរបរ ម៉ាស្សា មានទីលំនៅ ភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។(រក្សាទុក និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។

វត្ថុតាងដកហូតរួមមាន:
មសៅមេតំហ្វេតាមីន ចំនួន ០៣កញ្ចប់ ស្មើនឹងទម្ងន់១.៩៩ក្រាម(ទម្ងន់សុទ្ធ)។
សម្ភារ:វេចខ្ចប់គ្រឿងញៀនខុសច្បាប់មួយចំនួន ។
-ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប

↘️បរសិនបើបងប្អូនប្រជាពលរដ្ឋជួបបញ្ហារអសន្តិសុខ សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង
️ ☎️ ០៩៧ ៧៧៨ ០១២៣ / ០១២ ២៣៩ ២៤០៕

 

មតិយោបល់