ព័ត៌មានជាតិ

សំណាងហើយមិនបានសម្រេច កុំអី…

ភ្នំពេញៈ បុរសម្នាក់ដោយសារតណ្ហាឡើងខ្លាំងពេកក៏បានទៅចាប់ រំលោភស្ដ្រីម្នាក់ដែលកំពុងបោសដីក្នុងបន្ទប់ផ្ទះជួល តែមិនបានសម្រេចត្រូវ ប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីរសៀលថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រស់ នៅ អាយុ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតភូមិត្រពាំងព្រះទី២ ឃុំព្រៃឃ្នាស់ ស្រុកមេសា ខេត្ដព្រៃវែង ។ ចំណែកជនរងគ្រោះ មានឈ្មោះ ថ.ស.ន.ថ អាយុ ២០ឆ្នាំមុខរបរ នៅ ផ្ទះ ស្នាក់នៅចំណុចផ្ទះជួលភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានបន្ដទៀតថា មុនពេលកើតហេតុជនរងគ្រោះកំពុងបោសដីក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួនដោយមិនបានបិតទ្វាទេ ដោយចៃដន្យស្រាប់តែពេលនោះជនសង្ស័យម្នាក់ខាងលើដែលស្នាក់នៅ បន្ទប់ក្បែរជនរងគ្រោះបានដើរចូលមកប៉ុនប៉ុងចាប់រំលោភជនរងគ្រោះ ប៉ុន្ដែមិនបានសម្រេចក៏ត្រូវជនរងគ្រោះស្រែក ឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងចំណុចកើតហេតុជួយឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចយកមកធ្វើការសាកសួរនៅប៉ុស្ដិ៍តែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាមានបំណងចាប់រំលោភជនរងគ្រោះពិតប្រាកដមែន ដោយសារតែតណ្ហាឡើងខ្លាំងពេក ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចសមត្ថកិច្ចបានយកមកធ្វើការសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕

 

មតិយោបល់