ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រយត្ន័ បុកបុរសម្នាក់ដើរតាមផ្លូវ បណ្តាលឲ្យរងរបួសបាក់ជើងស្តាំ

ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុកបុរសម្នាក់ដែលកំពុងដើរឆ្លងផ្លូវបណ្តាលឲ្យដួលរងរបួសបាក់ជើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅមុខក្រុមហ៊ុនលក់ម៉ូតូហុងដា ផ្លូវព្រះមុន្នីរ៉េត សង្កាត់ស្ទឹងមានជយ័២ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើបានដើរចេញពីម៉ាតបម្រុងនឹងឆ្លងផ្លូវ ខណៈនោះក៏មានយុវជនម្នាក់ជិះម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1AE-0764 បើកបរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន បានបុកអ្នកដើរឆ្លងផ្លូវខាងលើយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះជួយដឹកតាមរម៉កកង់៣ទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនសួគ៌ា។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យបានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុក្រោយមកក៏បានយកម៉ូតូបង្កខាងលើទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជយ័ដើម្បីដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕

https://youtu.be/6t7AXhkrGdE

មតិយោបល់