ព័ត៌មានជាតិ

រន្ទះបាញ់ចំមនុស្ស៣នាក់កំពុងនៅក្រោមផ្ទះ ខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី មានករណីរន្ទះបាញ់បណ្តាលឲ្យរងរបួសស្រាលមនុស្សចំនួន០៣នាក់ ស្ថិតនៅភូមិអង្គនាង ឃុំទ្រៀល ស្រុកបារាយណ៍។

ជនរងគ្រោះមានឈ្មោះ៖
១.ជនរងគ្រោះឈ្មោះ អ៊ុ ចាន់ណា ភេទប្រុស អាយុ៣០ឆ្នាំ
២.ជនរងគ្រោះឈ្មោះ សូរ សុរ៉ាន់ ភេទស្រី អាយុ៥២ឆ្នាំ
៣.ជនរងគ្រោះឈ្មោះ ឡុង ផល់ ភេទប្រុស អាយុ៤០ឆ្នាំ

មូលហេតុ៖ ជនរងគ្រោះកំពុងស្ថិតនៅក្រោមផ្ទះ។

ក្រោយកើតហេតុជនរងគ្រោះទាំងបីនាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបារាយណ៍សន្ទុក៕

មតិយោបល់