ព្រះសីហនុៈ ភ្លុកដំរីជិត៥០០គីឡូក្រាម ដែលសមត្ថកិច្ចអះអាងថា ឈ្មួញនាំចូលពីអាហ្វ្រិកមកកម្ពុជា នៅវេលាថ្ងៃត្រង់ ទី៥ ខែសីហា នេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅមាត់ច្រកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខណៈដែលឈ្មួញលួចបង្កប់ជាមួយទំនិញដាក់ក្នុងទូកុងតឺន័រ។
បើតាមមន្ត្រីសាខាគយ និងរដ្ឋាករប្រចាំកំពង់ផែស្វយ័ត ក្រុងព្រះសីហនុឲ្យដឹងថា ភ្លុកដំរីទាំងអស់នេះ ឈ្មួញលួចនាំចូលពីតំបន់ប្រទេសអាហ្វ្រិកឆ្លងកាត់មកកម្ពុជា ដែលអាចនឹងនាំបន្តទៅកាន់ប្រទេសទី៣ មួយទៀត ប៉ុន្តែត្រូវបានទប់ស្កាត់ ដោយអាជ្ញាធរនៅច្រកកំពង់ផែ។
ទោះជាយ៉ាងនេះក្តី មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធដែលចុះត្រួតពិនិត្យថ្លែងស្រដៀងៗគ្នាថា ម្ចាស់ទំនិញបានគេចខ្លួន និងបោះបង់ចោលទំនិញនេះយូរមកហើយ ក្រោយពីអជ្ញាធរនៅមាត់ច្រកកំពង់ផែឃាត់ចាប់បានភ្លុកដំរីដូចគ្នានេះ រួចម្តងមកហើយកាលពីឆ្នាំ២០១៤៕
https://youtu.be/se3d5GpvfHA
មតិយោបល់