ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា មេញ្ជាការរង PM ខេត្តកំពង់ស្ពឺ បើករថយន្តក្នុងស្ថានភាពស្រវឹង បានបុករះម៉ូតូ៤គ្រឿង បណ្តាលឲ្យរបួសធ្ងន់មនុស្ស៤នាក់ ត្រង់ចំណុចភ្លើងស្តុបក្តាន់ពីរភូមិទី១០ លើមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង២០និង១០នាទី។
តាមរបាយការណ៍របស់នគរបាល បានឲ្យដឹងថា រថយន្តបង្កម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K1668 បើកបរដោយជនមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ មុខរបរ ជាមេញ្ជាការរងPM ខេត្តកំពង់ស្ពឺ បើកបរក្នុងស្តានភាពស្រវឹង (មិនព្រមហការជាមួយសមត្ថកិច្ច និងមិនបានផ្តល់អាសយដ្ឋាន) ដែលបានបើកបរថយន្តតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស ទិសដៅពីកើតមកលិច បើកបញ្ច្រាសរបាំងពុះចែកទ្រូងផ្លូវ និងមិនឈប់ភ្លើងស្តុបបុករះម៉ូតូចំនួន៤គ្រឿង និងរងរបួសមនុស្សចំនួន៤នាក់ (ប្រុស) សម្រាកព្យាបាលនៅគ្លីនិកហុងហាក់។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានសហការប្រគល់ជូនទៅការិយាលយ័ចរាចរណ៍ក្រុងទាំងអ្នកបើកបររថយន្តនិងម៉ូតូជនរងគ្រោះ ៕
មតិយោបល់