ព័ត៌មានជាតិ

កងរាជអវុធហត្ថខណ្ឌដូនពេញបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា វេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ចំនុចរោងចក្រឆ្នាំង សង្កាត់បឹងកក់១ ខណ្ឌទួលគោក កងរាជអវុធហត្ថខណ្ឌដូនពេញបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនឈ្មោះ អាង រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។

វត្ថុតាងចាប់យក ៖
-ក្រាមសថ្លា ចំនួន ៨៨ កញ្ចប់ ក្នុងនោះ (ធំ០១)
-លុយខ្មែរ ចំនួន ១០០០ រៀល
-លុយថៃ ចំនួន ៤០ បាត
-ទូរស័ព្ទអិនចុចពិល ចំនួន ០១
-ដែកកេះ ចំនួន ០១
-កាបូបដាក់លុយ ចំនួន ០១

ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅការិយាល័យគ្រឿងញៀនកងរាជអវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត ៕

មតិយោបល់