ព័ត៌មានជាតិ

បើកត្រាក់ទរ័ភ្ជួរដីជាន់មីនតោនបណ្តាលឲ្យផ្ទុះ សំណាងអ្នកបើកបររបួសស្រាល

ឧត្តរមានជ័យ: មានករណីផ្ទុះមីនតោន បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាលបង្កការភ្ងាក់ផ្អើលកាលពី វេលាម៉ោង ៩និង៥៥នាទី នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ ការផ្ទុះនេះបានកើតឡើងនៅត្រង់ចំណុចផ្លូវតាម៉ុកចាស់ ស្ថិតនៅក្នុងភូមិទូលប្រសើ យុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ ។
ជនរងគ្រោះអ្នកបើកបរមាន ឈ្មោះ សាំង ដារ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ ជាកសិកររស់នៅក្នុងភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជយ័ បានរងរបួសស្រាលចំដៃខាងស្ដាំ ចំណែកត្រាក់ទរ័ខូចខាតធ្ងន់ ។
មលហេតុ ខណះពេលដែលបើកត្រាក់ទរ័ភ្ជួរដីជាន់មីនតោនបណ្តាលឲ្យផ្ទុះតែម្តង ។
ក្រោយពេលកើតហេតុទើបរាយការទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង៕

 

មតិយោបល់