ព័ត៌មានជាតិ

Update៖ជិះម៉ូតូលឿនប៉ះរថយន្តដួលខ្លួនឯងសន្លប់របួសធ្ងន់

ភ្នំពេញៈ បុរសជាសន្តិសុខវ័យ២៧ឆ្នាំម្នាក់ជិះម៉ូតូលឿនប៉ះរថយន្តចតស្ងៀមដែលអែបចិញ្ចើមផ្លូវរួចទៅមុខបានប្រមាណ៤០០ម៉ែត្រដួលខ្លួនឯងសន្លប់ស្តូករបួសធ្ងន់ កាលពីវេលាម៉ោង៤និង៤០រសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ស្ថិតតាមបណ្តោយផ្លូវ១០៣ចំណុចមុខហាងកាត់សក់ស្តាយម៉ូឌែល ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

ម៉ូតូម៉ាកហុនដាCBRពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1HM 2686បេីកដោយឈ្មោះមាន ស៊ីនាថ ភេទប្រុសអាយុ២៧ឆ្នាំមុខរបរសន្តិសុខនៅអ៊ីដែនកាដែនស្នាក់នៅបន្ទប់ជួលភូមិទទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត។
រថយន្តដែលឈប់ស្ងៀមម៉ាកកូរ៉ូឡាពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2K 6319។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមានរថយន្តខាងលើបានចតស្ងៀមនៅផ្លូវ១០៣ស្រាប់តែមានម៉ូតូមួយគ្រឿងខាងលើបើកតាមបណ្តោយផ្លូវ១០៣ពីត្បូងទៅជើងខណៈប៉ះរថយន្តរួចម៉ូតូបានបើកទៅមុខយ៉ាងលឿនបានប្រមាណ៤០០ម៉ែតក៏ដួលខ្លួនឯងបណ្តាលឲ្យសន្លប់ស្តូករងរបួសធ្ងន់លុះដឹងខ្លួនត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលមកដល់ភាគីខាងរថយន្តនិងម៉ូតូសម្រួលគ្នាដោយភាគីខាងម៉ូតូសុខចិត្តចេញថ្លៃជួសជុលទៅរថយន្ត៤០ដុលា្លរញ្ចប់រឿង៕

 

មតិយោបល់