ព័ត៌មានជាតិ

ករណីប្រចណ្ឌ! ជនសង្ស័យម្នាក់ យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះចំក្បាល បណ្តាលឲ្យរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

មណ្ឌលគិរីៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១៥កើត ខែពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក.ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទីមានករណីប្រើអំពើហិង្សា ដោយចេតនាមួយបានកើតឡើង នៅត្រង់ចំណុចអគារចិន ស្ថិតនៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

តាមរបាយការណ៍ ពីសមត្ថកិច្ចនគបាល ស្រុកកោះញែកបានបញ្ជាក់ថា មានករណីប្រើអំពើហិង្សាមួយ បានកើតឡើងដោយបុរសម្នាក់ ដែលជាជនសង្ស័យមានឈ្មោះ កែម ចិត្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី​ មុខរបរ​កសិករ បានយកកាំបិតផ្គាក់គ្មានដង​ កាប់ទៅលើជនរងគ្រោះឈ្មោះ ឆន ឈុយ ភេទប្រុស អាយុ៥៨ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅ​ក្នុងភូមិ-ឃុំកើតហេតុ បណ្តាលអោយរងរបួសចំក្បាលផ្នែកខាងឆ្វេង មានប្រវែង១១​ស.ម​ ជំរៅ០,១ស.ម កំភួនដៃខាងឆ្វេងចំនួន០២កន្លែង ។

តាមដំណើររឿង ជនសង្ស័យខាងលើ បានប្រចណ្ឌនិងជនរងគ្រោះ ដោយបានចោទប្រកាន់ថា​ ជនរងគ្រោះលួចចូលដេក ជាមួយប្រពន្ធរបស់ខ្លួន​ ។

វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមាន កាំបិតផ្គាក់មានមុខកាត់ ៥​cm ប្រវែង៣០ស.មគ្មានដង ចំនួន១ដើម ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកាឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត​ ចាត់ការតាមនីតិវិធី​ ៕

មតិយោបល់