ព័ត៌មានជាតិ

ជនជាតិបរទេសម្នាក់ជាជនពិការធ្លាក់ពីលើរទះចូលទឹកស្រះលង់ស្លាប់

ភ្នំពេញ: នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មានបុរសវ័យចំណាស់ពិការជាជនជាតិបរទេសម្នាក់ ធ្លាក់ពីរទេះលង់ទឹកស្រះស្លាប់យ៉ាងអាណ្ដោចអធ័ម ដោយរស់នៅម្នាក់ឯគ្មានអ្នកទីពឹងឡើយ។

ជនរងគ្រោះដែលលង់ទឹកស្លាប់អ្នកភូមិហៅតាបារាំង អាយុ ៦៥ឆ្នាំ ជាជនអានាថា រស់នៅក្នុងភូមិឃុំខាងលើ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិបានប្រាប់ឲ្យដឹងថា ជនរគ្រោះដែលលង់ទឹកស្លាប់ជាជនពិការរស់នៅតែម្នាក់ឯង អ្នកស្រុកភូមិជាមួយគ្នាមានចិត្តអាណិតអាសូរ ព្រោះតែគ្មានប្រព្ធនកូនមើលថែគាត់ចាស់ជរាផង ក៏បានឲ្យអាហារហូបរៀងរាល់ថ្ងៃជាប្រចាំ ខណ:ពេលកើតហេតុ អ្នកភូមិក៏បានយកបាយសម្លរមកឲ្យគាត់ហូប ស្រាប់តែពេលនោះមិនឃើញគាត់ឡើយ រួចក៏បានរកមើលគាត់ក៏ប្រទះឃើញក្នុងទឹកស្រះស្លាប់បាត់ទៅហើយនាំគ្នាចុះស្រង់មកក្នុងតូបរបស់គាត់វិញ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ចំណុចកើតហេតុ ទាក់ទងទៅខាងមន្ត្រីជំនាញខណ្ឌ ធ្វើកោសល្យវិច័យ ពេលពិនិត្យរួចហើយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ចំណែកឯសព ត្រូវបានឲ្យអ្នកភូមិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់