ព័ត៌មានជាតិ

ជនសង្ស័យ ជូញដូរនិងប្រើប្រាស់គ្រឿងញៀន ៩នាក់ក្នុងនោះ៣នាក់បញ្ជូនទៅមណ្ឌលបន្សាប

សៀមរាបៈ នៅរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៦ សមត្ថកិច្ចជំនាញ បញ្ជូន ជនសង្ស័យ ៩នាក់ រួមនឹងវត្ថុ តាង ទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់។

នគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា រយៈពេល៣ថ្ងៃ សមត្ថកិច្ច យើង បង្ក្រាបនិងចាប់ខ្លួនជនសង្ស័យ ចំនួន៩នាក់ ពេលពួកគេ ធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្រុងសៀមរាបកាលពី ថ្ងៃទី១៣ និង១៤ ខែមិថុនា ឆ្នាំ២០១៦ សហការជាមួយកំលាំងប៉ុស្តិ៍ រដ្ឋបាលសង្កាត់ស្វាយដង្គំ សង្កាត់គោកចក និងសង្កាត់ជ្រាវ។

ជនសង្ស័យទាំង៩នាក់ ក្នុង៣នាក់ត្រូវ បានបញ្ជូនទៅមណ្ឌលបន្សាប រួមមាន១. ឈ្មោះ រិន សុបញ្ញា ភេទប្រុសកើតនូវ ឆ្នាំ១៩៩៣ រស់នៅភូមិក្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១៤ខែមិថុនា២០១៦ ប្រើប្រាស់ ទី២. ឈ្មោះ គន់រដ្ឋា ភេទ ប្រុសកើតនូវ ឆ្នាំ១៩៩១ រស់នៅភូមិក្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១៤ ខែមិថុនា ២០១៦ ប្រើប្រាស់ និងទី៣. ឈ្មោះ ពៅលីកូ ភេទប្រុសកើតនូវ ឆ្នាំ១៩៨៤ រស់នៅភូមិស្លក្រាមសង្កាត់ស្លក្រាម ក្រុងសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១៣ ខែមិថុនា ២០១៦ ពីបទចាត់ចែង ៤. ឈ្មោះ ហួនគីមហុង ភេទប្រុសកើតនូវ ឆ្នាំ១៩៩១ រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១៣ ខែមិថុនា ២០១៦ពីបទចាត់ចែង ៥. ឈ្មោះ ហេងពុទ្ឋា ភេទប្រុសកើតនូវ ឆ្នាំ១៩៨៨រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ឃាត់ខ្លួន នៅថ្ងៃទី១៣ ខែមិថុនា២០១៦ ពីបទចាត់ចែង ៦. ឈ្មោះ មេសាហៅប៉ែតភេទប្រុសកើតនូវ ឆ្នាំ២០០១ រស់នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១៤ខែមិថុនា២០១៦ ពីបទចាត់ចែង ៧ . ឈ្មោះ គយ សំណាងភេទប្រុសកើតនូវ ឆ្នាំ១៩៩៥រស់នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១៤ ខែមិថុនា ២០១៦ ពីបទប្រើប្រាស់ ចាត់ចែង ៨. ឈ្មោះ យ៉ម យី ភេទប្រុសកើតនូវ ឆ្នាំ១៩៩៣រស់នៅភូមិស្សីលក ឃុំស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១៥ខែមិថុនា២០១៦ ពីបទប្រើប្រាស់ ចាត់ចែង និង៩.ឈ្មោះ រ៉ុម រឺតភេទប្រុសកើតនូវ ឆ្នាំ១៩៩៤រស់នៅភូមិស្សីលកឃុំស្សីលកស្រុកជីក្រែង ខេត្តសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១៥ ខែមិថុនា២០១៦ ពីបទប្រើប្រាស់ ។

សមត្ថកិច្ចដកហូត បាន ឧបករណ៍ សម្រាប់ ជក់គ្រឿងញៀន មួយចំនួនធំ ។ នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យទាំង៩នាក់ បានសារភាពថា ពួកគេពិតជាបាន ធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់