បន្ទាយមានជ័យៈ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានបន្តប្រតិបត្តិការចុះបង្ក្រាបក្នុងកាស៊ីណូឡាក់គី ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនអ្នកចែកចាយគ្រឿងញៀនចំនួន ៥នាក់ មេកា ២នាក់ បុគ្គលិក ៤នាក់ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១៥៥នាក់ រូមទាំងវត្ថុតាងមួយចំនួនធំ ស្ថិតនៅក្នុងខ្នែងកាស៊ីណូឡាក់គី ភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត។
ដកហូតបានវត្ថុតាងរួមមាន៖
គ្រឿងញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន ៤៥គ្រាប់ និងគ្រឿងញៀនប្រភេទមេតំហ្វេតាមី ICE ចំនួន ៦កូនថង់តូច និងអ្នកចែកចាយគ្រឿងញៀនចំនួន ៥នាក់ មេកា២នាក់ បុគ្គលិក៤នាក់ និងប្រើប្រាស់គ្រឿងញៀនចំនួន ១៤៤នាក់ ។
សមត្ថកិច្ចនឹងធ្វើការបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់