ព័ត៌មានជាតិ

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ អស់៤៥១ ខ្នង នៅខេត្តកំពង់ចាម

កំពង់ចាមៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយប្រហារមកលើឃុំចំនួន ២ នៃស្រុកបាធាយ ខេត្តកំពង់ចាម នាវេលាយប់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៨ គឺឃុំសណ្តែក និងឃុំត្រប់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ចំនួន ៤៥១ ខ្នង រងការខូចខាតយ៉ាងដំណំ និងរបួសមនុស្សធ្ងន់ និងស្រាល ចំនួន ២ នាក់ ៕

មតិយោបល់