ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ក្រោយការ៉ាសហាងការកាឡាក់ស៊ី២ ករណីគ្រឿងញៀន

មណ្ឌលគិរី: កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង ១១និង៤៣នាទី ត្រង់ចំណុចក្រោយការ៉ាសហាងការកាឡាក់ស៊ី២ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកែវសីមាបាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមនឹងវត្ថុតាំងមួយចំនួន ដូចជាសារធាតុញៀន ១កញ្ចប់ធំល្មម និងម៉ូតូ ១គ្រឿង ម៉ាក Future ពណ៌ប្រផេះ គ្មានស្លាកលេខ។

ជនសង្ស័យដែលត្រូវបានចាប់ឃាត់ខ្លួនទី១.ឈ្មោះ សេន ម៉ី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិវាលបី ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
និងទី២.ឈ្មោះ ស្លេះ អូស្តាន ភេទប្រុស ជនជាតិឥស្លាមសញ្ជាតិខ្មែ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីម៉ា កសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់