ករណីរថយន្តដឹកដើមដំឡូងបែកកង់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់ នៅខេត្តមណ្ឌលគិរី…
មណ្ឌលគិរី:នៅវេលាម៉ោង០៨:២០នាទី ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៣ នៅផ្លូវជាតិ៦៧ចន្លោះគីឡូម៉ែត្រលេខ១៣៧និង១៣៨ ស្ថិតភូមិពូលូ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ មានករណីឧប្បត្តិរវហេតុមួយ កើតឡើងរថយន្តបើកចុះចំណោតបែកកង់ក្រោយទាញចង្កូតបណ្តាលអោយក្រឡាប់លើទ្រូងផ្លូវ នៅក្នុងរថយន្តមានមនុស្សចំនួន០៥នាក់ប្រុស បណ្តាលអោយស្លាប់០២នាក់និងស្រាល០៣នាក់។ គោលដៅចេញរថយន្តចេញពីខេត្តស្វាយរៀងដឹកដើមដំឡូងមកអោយនៅភូមិពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ១/អ្នកបើករថយន្តឈ្មោះនន់ ឈៀន ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិមុនីប្រឹក្សា ឃុំត្រល់…