សៀមរាបៈ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ ម៉ោង២និង៣០នាទីនៅចំនុចផ្ទះក្រុមទី១៨ ភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
សាកសពឈ្មោះ ហ៊ុន ដាវ៉ាន ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ ទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ បានចងកទៅនឹងក្រម៉ាការ៉ូ ពណ៌សលាយក្រហម ចងភ្ជាប់ នឹង ទ្វារ បន្ទប់ ទឹកកំពស់២.២ម៉ែត្រ ជង្គង់ លុតលើការ៉ូ បែរមុខទៅខាងត្បូង ក្រោយមកឪពុកបានព្យាយាមសង្រ្គោះ នឹងយកទៅពេទ្យខេត្ត តែជួយមិនបាន។
តាមការពិនិត្យ របស់សមត្ថកិច្ច ពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើស នឹងស្តាប់តាមការបំភ្លឺរបស់ឪពុកសព បានអោយដឹងថា ឃើញកូនខ្លួនអាកដៃ សួរមូលហេតុមិនប្រាប់ ហើយឪពុកម្តាយស្តីបន្ទោស ទើបកូនខឹងចិត្តក៏ទៅចងកតែម្តង។
មូលហេតុ ខឹងនិងឪពុកម្តាយស្តីបន្ទោស។
ក្រោយកើតហេតុសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់