ព័ត៌មានជាតិ

ដោតដុយកង្ហារចោល ទុកយូរពេកក្តៅបណ្តាលឲ្យទុស្សេឆេះផ្អើលប៉េអឹមកំពុងល្បាត!

ភ្នំពេញៈ ម្ចាស់តូបលក់សម្ភារៈសិក្សាមួយកន្លែង ពេលបិទតូបទៅផ្ទះភ្លេចដកខ្សែកង្ហារចេញ ក្តៅបណ្តាលឲ្យទុស្សេខ្សែរភ្លើងឆាបឆេះនៅក្នុងតូប ស្របពេលប៉េអឹមល្បាតឃើញទាន់បានយកបំពុងពន្លត់អគ្គិភ័យ បាញ់ពន្លត់ទាន់ពេលវេលា ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុកម្លាំងប៉េអឹមកំពុងតែជិះល្បាតការពារតាមផ្លូវស្រាប់តែឃើញមានអគ្គិភ័យឆេះនៅក្នុងតូបលក់សម្ភារៈសិក្សាមួយកន្លែងក្រោយសាលារៀនព្រះស៊ីសុវត្ថិមុខ សាលាបឋមសិក្សាដូនពេញ ទើបនាំគ្នាចុះមើលនិងជិះទៅយកបំពង់ពន្លត់អគ្គិភ័យយកមក ហើយវាយទម្លោះទ្វាចូលធ្វើការបាញ់ពន្លត់ទាន់ពេលវេលា ។ ហើយមូលហេតុ បណ្តាលមកពីម្ចាស់តូប ពេលបិទតូបដោតដុយកង្ហារចោល រួចទៅផ្ទះបាត់ទើបមានអគ្គិភ័យឆេះតែម្តង តែប្រើបំពង់ពន្លត់អគ្គិភ័យអស់១បំពង់ក៏រលត់ទៅវិញជាស្ថាពរ៕
https://youtu.be/htrKstE94uM

មតិយោបល់