ព័ត៌មានជាតិ

២នាក់ស្លាប់ និង១នាក់ របួសធ្ងន់ ដោយសារ បើកបរក្នុងស្ថានភាពស្រវឹង

ប៉ៃលិន: កាលពី វេលាម៉ោង៧និង៥នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និង រថយន្ត ស្ថិតនៅ ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមានមនុស្ស ១នាក់ របួសធ្ងន់ និង ២នាក់ទៀតស្លាប់នៅនឹងកន្លែងកើតហេតុ ។
ជនរងគ្រោះ ទាំងបី មាន ឈ្មោះ ៖
០១-ឈ្មោះ ឃីម ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្លាប់ បើកបរម៉ូតូម៉ាក ស្មាស់ ពណ៌ខ្មៅស្លាកលេខ 1M-0716 ខូចខាត់ធ្ងន់។
០២-ឈ្មោះ រៀម ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្លាប់ ។
០៣-ឈ្មោះ នុន ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសធន់។
ភាគី ខាង រថយន្ត ឈ្មោះ ផៃ សុភា ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស) ។ បើកបររថយន្តម៉ាក់ ford ពណ៌ខ្មៅ ស្លាកលេខថៃ กท-4000 ខូចខាត់ស្រាល ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងនិងសម្ភាររក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់