ព័ត៌មានជាតិ

ដំណឹង! ស្អែកនេះនឹងមានការចល័តសព្វាវុធយោធា ក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងថា ស្អែកនេះ វេលាម៉ោង២រំលងអាធ្រាត្រថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នឹងមានការដឹកជញ្ជូនសម្ភារៈយោធភណ្ឌកងយោធពលខេមរភូមិន្ទកាត់តាមរាជធានីភ្នំពេញ ចូលទៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

សេចក្ដីជូនដំណឹងជូនដំណឹងបានបញ្ជាក់ផងដែរថា សម្ភារៈយោធភណ្ឌទាំងនោះ ត្រូវបានដឹកជញ្ជូន​ឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៣ ផ្លួវវេងស្រេង មហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងមហាវិថីព្រះសុធារស ដើម្បីរៀបចំកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដែលរៀបចំដោយគណៈកម្មាធិការ រៀបចំកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវាជ័យជម្នះ៧មករា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ចាប់ពីថ្ងទី៦ ដល់ទី៨ ខែមករា ឆ្នាំ២០១៧។

សម្ភារៈយោធភណ្ឌទាំងនោះរួមមាន ៖ រថពាសដែកចំនួន២គ្រឿង និងរថយន្តយោធាចំនួន១៥គ្រឿង៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង៖

មតិយោបល់