ពោធិ៍សាត់ៈ បងប្អូនបង្កើត២នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចទឹកស្ទឹងក្បែផ្ទះ ស្ថិតក្នុងភូមិ.ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ នៅពេលជីដូនរបស់ពួកគេដេកលក់មួយស្របក់ ដែលឪពុកម្ដាយចំណាកស្រុកទៅធ្វើការ នៅខេត្តព្រះសីហនុដោយផ្ញើរកូនៗរងគ្រោះនឹងម្ដាយ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កុមារារងគ្រោះទាំងពីរជាបងប្អូនបង្កើតនិងគ្នា ទី១មានឈ្មោះ ម៉ុន សុខណា អាយុ ៦ឆ្នាំ ជនជាតិខ្មែរ និងកុមារីជាប្អូនឈ្មោះ ម៉ុន ស្រីនិត អាយុ ៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ នាក់ សឿន អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ កែម យឿន អាយុ ៣៤៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តទៀតថា ដោយគ្រួសារមានជីវភាពខ្វះខាតខ្លាំងក៍ចំណាកស្រុក ទៅធ្វើការនៅខេត្តព្រះសីហនុ ដោយផ្ញើរទុកកូនៗជាជីដូនមើលថែ ប៉ុន្តែជាអកុសលក៍ជួបគ្រោះបែបនេះ កុមារា.កុមារីរងគ្រោះគេឃើញនាំគ្នាទៅចាប់ត្រីក្បែទូកឈើ ១ក្បែនោះ នៅគ្រាដែលជីដូនរបស់ពូកគេដេកលុងលក់មួយស្របក់ ហើយទំនងអាចចុះទៅងូតទឹកដែរ ប៉ុន្តែចុះចំកន្លែងគេជីកជ្រៅក៍លង់ស្លាប់យ៉ាងរន្ធត់បែបនេះ៕
មតិយោបល់