ព័ត៌មានជាតិ

ស្រវឹងស្រាបើករថយន្តបុករះកង់បីរទេះលក់ប្រហិតនិងរថយន្តទំនើបមួយគ្រឿងរងការខូចខាត

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងបុករះរថយន្តទំនើបមួយគ្រឿងនិងរទេះលក់ប្រហិតនិងកង់បីឥណ្ឌាកំពុងចតអែបចិញ្ចើមផ្លូវរងការខូចខាតតែសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៤ខែ មិថុនា ឆ្នាំ២០១៩។
ស្ថិតតាមបណ្ដោយផ្លូវ២៧៣កែងនិងផ្លូវបេតុងចំណុចមុខហាងគាប់ចិត្តក្នងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
តាមប្រភពពីកន្លែងកើតហេតុបានឲដឹងថាមុនពេកកើតហេតុបានគេឃើញរថយន្តរ៉េហ្វ័រពណ័ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ 2R 9617 បើកដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតក្នុងសន្ថានភាពស្រវឹងស្រាជោគជាំធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿនខណ:មកដល់ចំណុចកើតហេតុខាងបានរេចង្កូូតមកខាងឆ្វេងជ្រុលទៅបុករះកង់បីឥណ្ឌាពណ័សពាក់ស្លាកលេខភ្នំពេញ1HO 5052 និងរទេះលក់ប្រហិតព្រមទាំងរថយន្តទំនើបម៉ាBMW ពណ៍ស្ករពាក់ស្លាកលេខភ្នំពេញ2L 7821កំពុងចតអែបចិញ្ចើមបណ្ដាលរងការខូចខាតយ៉ាងដំណំហើយរថយន្តបង្ករបំរុងថយបើករត់តែដោយជាប់រទេះលក់ប្រហិតទៅមុខមិនរួចទើបម្ចាស់រថយន្តចុះចូលទៅអង្គុយក្នុងហាងធ្វើប្រងើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុឲភាគគីទាំងបីធ្វើការដោះស្រាយខាងតំណាងរថយន្តបង្ករដោយព្រមសង់សំណងទៅលើរទេះលក់ប្រហិតនិងកង់បីឥណ្ឌាព្រមទាំងរថយន្តមួយទៀតដើម្បីបញ្ចប់រឿង៕

 

មតិយោបល់