ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តបុករួចបើកគេចបាត់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូជាបុរសរងរបួសធ្ងន់បាក់ជើងខាងឆ្វេង ចំណែករថយន្តបើកគេចបាត់ស្រមោល។
កើតហេតុនៅវេលាម៉ោង ៧និង១៥នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតលើផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះ ម៉ូតូស៊េរីសង់ ឆ្នាំ២០១៧ ធ្វើដំណើក្នុងទិសដៅជើងទៅត្បូង លុះមកដល់ចណុចកើតហេតុ ស្រាប់មានរថយន្តម៉ាក សាំយ៉ុង ពណ៌ខៀវ អត់ចាំស្លាកលេខ បើកបញ្រ្ចាស់ទិស បានបុកជាមួយម៉ូតូជនរងគ្រោះយ៉ាងពេញបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ រួចរថយន្តបើកគេចបាត់។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមសង្រ្គោះបន្ទាន់៧១១ ជួយសង្រ្គោះដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុម:
ចំណែកសម្ភារ: ត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកជូនបងប្អូនជនរងគ្រោះ៕

មតិយោបល់