ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកមកទើរលើឆ្នេរខ្សាច់កោះស្តេច

កោះកុងៈ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣និង១៥នាទី អធិការដ្ឋាននគរបាលស្រុកគិរីសាគរ ទទួល បានព័ត៌មាន ពីកម្លាំងសន្តិសុខ របស់ក្រុមហ៊ុនយូញៀន មានសាកសពអណ្តែតទឹកមកទើរ នៅចំណុចឆ្នេរ អន្លង់ត្រី ស្ថិតក្នុង ភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបាន ចុះធ្វើការពិនិត្យសាកសព ក្នុងនោះមានការចូលរួមសហការ ពីកម្លាំងនគរបាលព្រុំដែនទឹក កម្លាំងកងរាជអាវុធហត្ថ ស្រុក ពេទ្យ ( មណ្ឌលសុខភាពគិរីសាគរ) អាជ្ញាធរភូមិ ពិនិត្យឃើញថា សពស្លៀកខោរស្លីប ព៌ណខ្មៅ មានសភាព ហើម ស្អុយរលួយ ។ និងទទួលព័ត៌មាន ពីតៃកុងទូកនេសាទ មងអូសឈ្មោះ កន ប៉ាក ថាសពនេះពិតជា កម្មករទូក របស់ខ្លួនមែន មានឈ្មោះ ស៊ីវ ង៉ែត ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូកនេសាទ(មងអូស) មានទីលំនៅភូមិសាមគ្គី សង្កាត់ជើងគោ ខ័ណ្ឌព្រៃនប់ ខេត្តព្រះសីហនុ ។ ដែលបានលោតទឹកគេចពីខ្សែរស្វាន បាត់ខ្លួនកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង១២និង៥០នាទី រំលងធ្រាត្រ នៅចំណុចក្រៅកោះក្រសារ ចម្ងាយប្រមាណ៣,៥ ម៉ាយពីកោះ ។
មូលហេតុ : ពេលស្វានមងឡើង ខ្សែរស្វានក្រវាត់ លោតទឹកគេចពីខ្សែរស្វាន ត្រូវរលកបោកលិចបាត់តែម្តង ។
បច្ចុប្បន្នសាកសព បានប្រគល់ជូនក្រុមក្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់