ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនចំនួនម្នាក់នៅ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលករណីជួញដូរសារធាតុញៀន

ស្ទឹងត្រែង: នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ០១នាក់ ធ្វើដំណើរចូលមកប្រទេសកម្ពុជា ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀន។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិននេះ មានឈ្មោះ DING SHUQIANG ភេទប្រុស អាយុ ២៨ឆ្នាំ ដោយមានការសង្ស័យ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការត្រួតពិនិត្យ ឆែកឆេរកាបូបដាក់សម្លៀកបំពាក់ជនសង្ស័យខាងលើ ត្រង់ចំណុចទីតាំងខាងមុខកន្លែងប្រថាប់ត្រាចូលប្រទេសកម្ពុជា រកឃើញម្សៅក្រាមពណ៌ស ច្រកក្នុងថង់តែ ចំនួន ០១កញ្ចប់ (ពណ៌សលាយពណ៌បៃតង) ដែលមានទម្ងន់ប្រហែល ០,៩ គីឡូក្រាម (ថ្លឹងដោយជញ្ជីងថ្លឹងត្រី) សង្ស័យជាសារធាតុញៀន បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែន (BLO) ប្រចាំច្រកទ្វារត្រពាំងក្រៀល ដើម្បីត្រួតពិនិត្យបន្ថែម សង្ស័យជាសារធាតុញៀនហេរ៉ូអ៊ីន (ប្រភេទកូកាអ៊ីន)។
បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើកំណត់ហេតុប្រគល់-ទទួលជនសង្ស័យ និងវត្ថុតាងឲ្យទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់វិធានការបន្តទៅតាមនីតិវិធីនៃច្បាប់៕

 

មតិយោបល់