ព័ត៌មានជាតិ

មុខសញ្ញាចាក់ប្លន់ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ប៉ូលិសខណ្ឌឬស្សីកែវបង្ក្រាបបាន

ភ្នំពេញ: មុខសញ្ញាចោរយកកាំបិតចាក់ប្លន់ព្រទ្យសម្បត្តិប្រជាពលរដ្ឋម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប៉ូលិសខណ្ឌឬស្សីកែវសហការជាមួយប៉ូលិសប៉ុស្តិ៍ទួលសង្កែទី១បង្ក្រាបបានកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

ជនសង្ស័យ ទី១ ឈ្មោះ ស៊ូរ ម៉ៅហៅពៅភេទប្រុស អាយុ ៣៥ឆ្នាំជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដមានសារធាតុញៀនក្នុងខ្លួនស្នាក់នៅក្រុម១៤ភូមិផ្សារតូចសងា្កត់ទួលសងែ្កទី១ត្រូវបានឃាត់ខ្លួន។
ទី២ ឈ្មោះ ផាន់ ពិសាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅ ផ្ទះជួល ក្រុម ១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១គេចខ្លួនបាត់។

ជនរងគ្រោះឈ្មោះឃុត សុហុងភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចម្ការមន រាជធានីភ្នំពេញ ។
សំភារះដកហូតរួមមានកាំបិតកែឆ្នៃចំនួន២ដើម,កាំបិតប៉័ងតោចំនួន២ដើម
,ដែកឆាបចំនួន១ដើមនិងកូនកាំបិតចុច១ដើម។
សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០១៩ជនរងគ្រោះ បានជិះម៉ូតូកង់បីមកឈប់ផ្លូវលេខ៥ក្រុម១៤ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ជនសង្ស័យមានគ្នា២នាក់ឈរលេងបានដើរទៅសួរជនរងគ្រោះយកឥវ៉ាន់អត់និងបានខ្ចីទូរសព្ទជនរងគ្រោះពេលនោះជនរងគ្រោះមិនឲ្យក៏ជនសង្ស័យបានវាយនិងប្រើកូនកាំបិតចាក់យកបានទូរសព្ទនិងខ្សែរកប្លាទីនប្រាក់ចំនួន៧០ដុល្លាជនរងគ្រោះបានស្រែកថាចោរៗជនសង្ស័យក៏រត់គេចខ្លួនបាត់ ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ បន្ទាប់ពីទទួលពាក្យបណ្តឹងកម្លាំងជំនាញខណ្ឌនិង ប៉ុស្តិ៍បានបើកការស្រាវជ្រាវកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យបានម្នាក់នៅវេលាម៉ោងខាងលេី។

ផ្នែកជំនាញខណ្ឌនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ចូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕

 

មតិយោបល់