ព័ត៌មានជាតិ

សន្តិសុខណាហ្គាវើល ធ្វើសកម្មឆក់ទូរស័ព្ទ ជាប់ខ្នោះអាវុធហត្ថខណ្ឌដង្កោ

ភ្នំពេញ: នៅវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ មានករណីឆក់ទូរស័ព្ទ ០១ គ្រឿងម៉ាក HUAWEI ពណ៌ទឹកប៉ិច នៅចំណុចមុខសារ:មន្ទីជើងឯង ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សារិន ស្រីលាភ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិម័ល សង្កាត់ដង្កោ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ជិះម៉ូតូមួយគ្រឿង ម៉ាក់ HONDA CLiK ពណ៌ខ្មៅក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1R 7281
– ទូរស័ព្ទម៉ាក HUAWEI Y7 Pro ពណ៌ទឹកប៉ិច។

ជនសង្ស័យមានគ្នាចំនួន ០២នាក់ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌដង្កោ ធ្វើការឃាត់ខ្លួននៅចំណុចផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

– ទី១. មានឈ្មោះ មឿន សុវណ្ណផាកភុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទួលសង្កែ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ មុខរបរ សន្តិសុខណាហ្គាវើល ។
– ទី២. មានឈ្មោះ សាត សុខឌីណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យ បានជិះម៉ូតូធ្វើសកម្មភាពម៉ាក HONDA CLik ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FL-0463 ។

ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់