ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចករណីយុវជនម្នាក់បើករថយន្តដេញបំបុកម៉ូតូក្មេងប្រុសម្នាក់ នៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ដោយអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជនសង័្សយម្នាក់រួម នឹងរថយន្តមួយគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន និងឃាត់ទុកហើយ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់។

ដំណើររឿង៖ នៅវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០ ១៩ នៅលើដងផ្លូវលេខ១ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង យុវជនម្នាក់ បានប្រើប្រាស់រថយន្តទំនើបមួយគ្រឿង ដេញបំបុកយុវជនម្នាក់ទៀត ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ដោយសាររឿងទំនាស់ ។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោងដូចខាងលើ យុវជនឈ្មោះ តាំង ហ៊ូយឆាយ ភេទប្រុស ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានបើករថយន្តមួយគ្រឿងដេញបុកអ្នកជិះម៉ូតូម្នាក់ រហូតរងរបួសធ្ងន់ធ្ងរត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
យុវជនរងគ្រោះឈ្មោះ ឡៅ គឹមលាង ភេទប្រុស អាយុ ១៥ឆ្នាំមានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ថា តាមការសាកសួរបំភ្លឺជំហានដំបូងឈ្មោះ តាំង ហ៊ូយឆាយ បានលើកហេតុផងថា នៅយប់កើតហេតុមាន ក្រុមអ្នកជិះម៉ូតូមួយក្រុម បានប្រើប្រាស់ដុំថ្មគប់មកលើរថយន្តរបស់ខ្លួន ដែលកំពុងបើបបរ ហើយភ្លាមៗនោះ ខ្លួនបានបើករថយន្តនេះដេញតាមបំបុកក្រុមអ្នកជិះម៉ូតូទាំងនោះជាការសងសឹកវិញ។ លោកអធិការនគរបាលក្រុងបាត់ដំបង បានបន្ថែមថា បើទោះបីជាការបំភ្លឺបញ្ជាក់ពីម្ចាស់រថយន្តយ៉ាងនេះក្តីតែជនរងគ្រោះឈ្មោះ ឡៅ គឹមលាង បានអះអាងថា ខ្លួនមិនមែនជាអ្នកបង្កទំនាស់ជា មួយម្ចាស់រថយន្តខាងលើនោះទេ។ លោកស្នងការរងជេត វណ្ណនី បានបញ្ជាក់ថា ករណីនេះតាមបទបញ្ជារបស់ឯកឧត្តមស្នងការ អ៊ុច សុខុន ឲ្យកម្លាំងជំនាញរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់