ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន SP បុកគូទលុចស៊ីស RX300 បណ្ដាលឲ្យរងការខូចខាត

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត ជិតស្ពានកំពង់សីលា វេលាម៉ោងជិត៤ល្ងាច ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ១៣១-១៣២ ក្នុងភូមិសម្តេចតា ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា រថយន្តបែន ក្បាល ពណ៌ត្រួយចេក របស់ក្រុមហ៊ុន SP ពាក់ស្លាកលេខ ភ្នំពេញ 3B-9776 ក្នុងទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបុកពីក្រោយរថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកលុចស៊ីស RX300 ពាក់ស្លាកលេខ សៀមរាប 2B-8414 ក្នុងទិសដៅស្របទិសគ្នា បើកបរដោយឈ្មោះ ពឿម ពូច ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដូនឳ ឃុំនគរធំ ស្រុកសៀមរាប ខេត្តសៀមរាប ។

ករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ដោយក្រោយកើតហេតុ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំង របស់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ជួយសម្រួលចរាចរណ៍។

ដោយទ្បែកវត្ថុតាងរថយន្តទាំងពីរ បានយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីបន្តតាមនិតិវិធី ៕

មតិយោបល់