ព័ត៌មានជាតិ

លោកចៅសង្កាត់ចោមចៅទី៣ ដឹកនាំកម្លាំងចុះពិនិត្យការកសាងសង់ អគារ ផ្សេងៗ ដែលគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ

ភ្នំពេញ: នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំកម្លាំងចុះពិនិត្យការកសាងសង់ អគារ ផ្សេងៗដែលគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ និងសាងសង់ខុសបច្ចេកទេស ដែលអាចកើតមាននៅបញ្ហាដោយប្រការណាមួយ។
និងលោកបន្តចុះពនិត្យមើលតាមបណ្តាបន្ទប់ជួលផ្សេងៗ ក្រែងមានក្មេងទំនើងប្រព្រឹត្តនៅអំពើដែលសង្គមស្អប់ខ្ពើម ដូចជាពពាក់ពពួនគ្នាប្រើប្រាស់សារធាតុញៀន និងលេងល្បែងខុសច្បាប់ផ្សេងៗ។

ក្នុងឱកាសនេះផងដែរ លោកក៏សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយសហការគ្នា ដើម្បីទប់ស្កាត់នៅរាល់បទល្មើស ដែលកើតមាននៅក្នុងមូលដ្ឋាន ដូចជាការរាយការដោយផ្ទាល់ដល់អជ្ញាធរដែលនៅជិតបំផុត ដើម្បីទប់ស្កាត់រាល់ក្មេងទំនើង និងការប្រើប្រាសគ្រឿងញៀន ល្បែងស៊ីសងផ្សេង៕

មតិយោបល់