តាកែវៈ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក តាន់ សុផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ លោក ថៃ លី ប្រធានបសុពេទ្យខេត្ត លោក ឌឹម កឹមសាន អភិបាលស្រុកអង្គរបុរី បានអញ្ជើញចុះផ្សព្វផ្សាយតំបន់ផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក នៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ដោយការចុះផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់។
លោក តាន់ សុផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ចំពោះតំបន់ដែលចុះមកធ្វើការប្រកាសថា មានផ្ទុះនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺបានហាមឃាត់រាល់ការចរាចរណ៍ នូវសាច់ជ្រូក ក៏ដូចជាធ្វើការបំផ្លាស់ទីសត្វជ្រូក ចេញពីតំបន់នេះ ក្នុងរង្វង់ ១០ គីឡូម៉ែត្រ ទៅកាន់តំបន់ផ្សេងទៀត ជៀសវៀងការរីករាលដាល ដូចជាឆ្លងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ទៅកាន់តំបន់ផ្សេងៗ៕









មតិយោបល់