ឧត្តរមានជ័យៈ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៨និង៥៥នាទី ដោយបានទទួលពត៌មានពីភ្នាក់ងារសម្ងាត់ថា ផ្ទះឈ្មោះ ញឹម ងិះ ភេទស្រី អាយុ ៣៩ឆ្នាំ (មុខសញ្ញាចេញពីពន្ធនាគារ ករណីចែកចាយសារធាតុញៀនខុសច្បាប់) នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង សង្ស័យមានលាក់ទុកសារធាតុញៀន ។
បន្ទាប់មក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ដឹកនាំដោយ លោក ជ័យ វាសនា នាយប៉ុស្តិ៍ បានចុះ ធ្វើការស៊ើបអង្កេត ត្រួតពិនិត្យផ្ទះខាងលើ ។ ជាលទ្ធផល រកឃើញសារធាតុញៀន ៖
– ប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ផ្កាឈូក ចំនួន ២០០ គ្រាប់
– ប្រភេទមេតំហ្វេតាមីនICE (ម៉ាទឹកកក) ចំនួន ៦ កញ្ចប់ធំ និង ១ កញ្ចប់តូច ព្រមទាំងសម្ភារៈវិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងខាងលើត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរនិងក៏សាងសំណុំរឿងតាមនិតិវិធី៕
មតិយោបល់