ព័ត៌មានជាតិ

ស្រ្តីជាជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធជួញដូរមនុស្ស យកទៅប្រទេសចិន

ត្បូងឃ្មុំៈ នាព្រឹកត្រូវថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០១៩ កម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការដ្នាននគរ បាលខេត្តត្បូងឃ្មុំសហការជាមួយកម្លាំងជំនាញការិយាល័យប្រ
ឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាពរប្រាំធ្វើការ ឃាត់ខ្លួនជនសង្ស័យឈ្មោះជឹម ចាន់ថា អាយុ៥៥ឆ្នាំភេទស្រី មានទីលំនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពីបទ សង្ស័យជាប់ពាក់ព័ន្ធជួញដូរមនុស្ស យកទៅប្រទេសចិន ។
បច្ចុប្បន្នជនសង្ស័ត្រូវបានកម្លាំងជំនាញប្រគល់ជូនទៅអោយជំនាញនៃស្នងការដ្នាននគរបាលខេត្តក្រចេះចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់